Array គឺជាធាតុអថេរពិសេសដែលអនុញ្ញាតឱ្យអ្នករក្សាទុកធាតុអថេរផ្សេងទៀតដូចជា ធាតុអថេរជាអក្សរ(string) ធាតុអថេរជាចំនួន(integer)ជាដើម។ ធាតុរបស់ Array គឺចាប់ផ្តើមពីលេខ ០ ដែលគេហៅថា index។ នៅក្នុងភាសា PHP ត្រូវបានគេបង្កើតដោយចាប់ផ្តើមជាមួយ array()។
ឧទាហរណ៍៖

អ្នកអាចបន្ថែមធាតុទៅក្នុង array បានដោយប្រើសញ្ញា “” នៅពេលធាតុអថេរជាអក្សរ(string) តែមិនបាច់ប្រើសញ្ញា “” ទេនៅពេលបន្ថែមធាតុអថេរជាចំនួន(integer)។អ្នកត្រូវចងចាំថាធាតុនីមួយៗនៅក្នុង array ត្រូវតែបំបែកដោយសញ្ញាក្បៀស ,។ ដើម្បីទាញយកធាតុអថេរចេញពី Array វីញគេត្រូវសរសេរដូចខាងក្រោម៖

នៅក្នុងភាសា PHP ប្រភេទ array មានបីគឺ Enumerated Array, Associated Array និង Multidimensional Array។
១) ប្រភេទ Enumerated Array
Enumerated Array គឺជា Array ដែលប្រើលេខរៀងជាចំនួន (index) សំរាប់សំគាល់ទីតាំងរបស់ធាតុនីមួយៗដូចឧទាហរណ៍ខាងក្រោម៖

២) ប្រភេទ Associated Array
Associated Array គឺជាប្រភេទ Array ដែលប្រើអក្សរ (Key) បញ្ជាក់ទីតាំងរបស់ធាតុនៅក្នុង Array ដូចឧទាហរណ៍ខាងក្រោម៖

២) ប្រភេទ Multidimensional Array
Multidimensional Array គឺជាប្រភេទ Array ដែលមានធាតុជា Array ហើយអាចមានច្រើនថ្នាក់។ ឧទាហរណ៍ ៖

ចែករំលែកអត្ថបទនេះទៅកាន់៖

Array គឺជាធាតុអថេរពិសេសដែលអនុញ្ញាតឱ្យអ្នករក្សាទុកធាតុអថេរផ្សេងទៀតដូចជា ធាតុអថេរជាអក្សរ(string) ធាតុអថេរជាចំនួន(integer)ជាដើម។ ធាតុរបស់ Array គឺចាប់ផ្តើមពីលេខ ០ ដែលគេហៅថា index។ នៅក្នុងភាសា ស្វែងយល់ពី Array នៅក្នុងភាសា Ruby ត្រូវបានគេបង្កើតដោយចាប់ផ្តើមជាមួយ array[]។ ឧទាហរណ៍៖ អ្នកអាចបន្ថែមធាតុទៅក្នុង array បានដោយប្រើសញ្ញា “” នៅពេលធាតុអថេរជាអក្សរ(string) តែមិនបាច់ប្រើសញ្ញា “” ទេនៅពេលបន្ថែមធាតុអថេរជាចំនួន(integer)។ នៅក្នុងធាតុនីមួយៗនៃ array ត្រូវតែបំបែកដោយសញ្ញាក្បៀស ,។ ដើម្បីទាញយកធាតុអថេរចេញពី Array វិញគេត្រូវសរសេរដូចខាងក្រោម៖ ឧទាហរណ៍ខាងក្រោមនេះសម្រាប់ធាតុអថេរជាចំនួន(integer)ប៉ុណ្ណោះ ៖ ការរង្វិលធាតុនៃអថេរ (loop array) សំគាល់៖ មុននឹងអនុវត្តន៍ឧទាហរណ៍ខាងលើបានអ្នកត្រូវដំឡើង Ruby ជាមុនសិន ចុចទីនេះមើលការរបៀបដំឡើង។ បន្ទាប់ពីដំឡើងរួចមកដើម្បីដំណើរការកូដចេញលទ្ធផលដូចខាងលើអ្នកត្រូវ រក្សាទុកឯកសារជា .rb រួចដំណើរការកូដដោយវាយ ឧទាហរណ៍៖ ruby test.rb៕
In "គន្លឹះផ្សេងៗ"

Variable ដែលប្រែជាភាសាខ្មែរថា «អថេរ» មានតួនាទីមិនសូវខុសគ្នាពីអថេរនៅក្នុងគណិតវិទ្យាទេ។ ពោលគឺវាត្រូវបានគេប្រើសម្រាប់រក្សាទុកតម្លៃទិន្ន័យមួយ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ Variable នៅក្នុងភាសាកុំព្យទ័រមានច្រើនយ៉ាង ហើយអាចរក្សាទុកទិន្ន័យច្រើនប្រភេទ មិនមែនត្រឹមតែទិន្ន័យជាចំនួននោះទេ។ អត្ថបទនេះនឹងបង្ហាញអំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Variable ក្នុងភាសា Javascript ។ ការដាក់ឈ្មោះ Variable ការដាក់ឈ្មោះអថេរនៅក្នុងភាសា Javascript គឺត្រូវធ្វើឡើងដោយគោរពទៅតាមច្បាប់ដែលបានកំណត់ដូចខាងក្រោមៈ ឈ្មោះមួយអាចតំណាងឲ្យអថេរមួយប៉ុណ្ណោះ។ ដូច្នេះឈ្មោះអថេរមិនអាចដាក់ជាន់គ្នាបានទេ។ ឈ្មោះអថេរអាចជាការបន្សំគ្នារវាង អក្សរ(អង់គ្លេស) លេខ សញ្ញា Underscore និងសញ្ញាដុល្លារ ។ ឈ្មោះអាចចាប់ផ្តើមដោយសញ្ញា $ និង _ (ប៉ុន្តែគេមិនសូវប្រើជាទូទៅ)។ ឈ្មោះដែលប្រើអក្សរធំ ខុសពីឈ្មោះដែលប្រើអក្សរតូច (Case sensitive)។ ឈ្មោះមិនត្រូវដាក់ជាន់នឹងពាក្យគន្លឹះនៃភាសា Javascript ទេ(if else new class ...)។ ប្រភេទតម្លៃនៃ Variable Variable អាចផ្ទុកតម្លៃជាប្រភេទចំនួន និងអក្សរ។ នៅក្នុងភាសាកុំព្យូទ័រអក្សរ ឬពាក្យត្រូវបានគេហៅថា…
In "ភាសាកុំព្យូទ័រ"

មុខងារ array ទាំងនេះទាក់ទងជាមួយនឹងការរៀបចំ array នៅក្នុងវិធីផ្សេងៗគ្នា។ Array មានសារៈសំខាន់សម្រាប់ការរក្សាទុក ការគ្រប់គ្រង និងការប្រតិបត្ដិការលើសំណុំនៃអថេរ។ ២១) មុខងាររបស់ array_keys() array_keys () ត្រឡប់ keys, លេខ និង string ពី array នេះ។ ប្រសិនបើមានជម្រើស search_value ត្រូវបានបញ្ជាក់ថាមានតែ key សម្រាប់តម្លៃដែលត្រូវបានត្រឡប់មកវិញ។ បើមិនដូច្នោះទេ keys ទាំងអស់ដែលបានមកពី array ត្រូវបានត្រឡប់មកវិញ។ Parameters array: array ដែលមាន keys ដើម្បីវិលត្រឡប់មកវិញ។ search_value: ប្រសិនបើបានបញ្ជាក់នោះមានតែ keys ដែលមានតម្លៃទាំងនេះត្រូវបានត្រឡប់មកវិញ។ strict: កំណត់ប្រសិនបើប្រៀបធៀប strict (===) គួរតែត្រូវបានប្រើកំឡុងពេលស្វែងរក។ Return Value: ត្រឡប់ array នៃ keys ទាំងអស់នៅក្នុង array មួយ។ ឧទាហរណ៍ បានលទ្ធផលដូចខាងក្រោម ២២) មុខងាររបស់ array_map() array_map ()…
In "ភាសាកុំព្យូទ័រ"