អំពី Array នៅក្នុងភាសា PHP
Array គឺជាធាតុអថេរពិសេសដែលអនុញ្ញាតឱ្យអ្នករក្សាទុកធាតុអថេរផ្សេងទៀតដូចជា ធាតុអថេរជាអក្សរ(string) ធាតុអថេរជាចំនួន(integer)ជាដើម។ ធាតុរបស់ Array គឺចាប់ផ្តើមពីលេខ ០ ដែលគេហៅថា index។ នៅក្នុងភាសា PHP ត្រូវបានគេបង្កើតដោយចាប់ផ្តើមជាមួយ array()។
ឧទាហរណ៍៖
អ្នកអាចបន្ថែមធាតុទៅក្នុង array បានដោយប្រើសញ្ញា “” នៅពេលធាតុអថេរជាអក្សរ(string) តែមិនបាច់ប្រើសញ្ញា “” ទេនៅពេលបន្ថែមធាតុអថេរជាចំនួន(integer)។អ្នកត្រូវចងចាំថាធាតុនីមួយៗនៅក្នុង array ត្រូវតែបំបែកដោយសញ្ញាក្បៀស ,។ ដើម្បីទាញយកធាតុអថេរចេញពី Array វីញគេត្រូវសរសេរដូចខាងក្រោម៖
នៅក្នុងភាសា PHP ប្រភេទ array មានបីគឺ Enumerated Array, Associated Array និង Multidimensional Array។
១) ប្រភេទ Enumerated Array
Enumerated Array គឺជា Array ដែលប្រើលេខរៀងជាចំនួន (index) សំរាប់សំគាល់ទីតាំងរបស់ធាតុនីមួយៗដូចឧទាហរណ៍ខាងក្រោម៖
២) ប្រភេទ Associated Array
Associated Array គឺជាប្រភេទ Array ដែលប្រើអក្សរ (Key) បញ្ជាក់ទីតាំងរបស់ធាតុនៅក្នុង Array ដូចឧទាហរណ៍ខាងក្រោម៖
២) ប្រភេទ Multidimensional Array
Multidimensional Array គឺជាប្រភេទ Array ដែលមានធាតុជា Array ហើយអាចមានច្រើនថ្នាក់។ ឧទាហរណ៍ ៖